សួស្តី! ដែលបានចូលមើលមកទស្សនាគេហទំព័រ ពិភពខុនដូ ត្រូវបានបង្កើតក្នុងគោលបំណងចែករំលែកអំពីព័ត៌មានខុនដូ ក្នុងកំឡុងពេលឆ្នាំ ២០១៨ ។ ដូចនេះ ខ្ញុំបង្កើតនៅថ្ងៃ ទី ០១ ខែ មករា ឆ្នាំ ២០១៨ ។
ខ្ញុំក៏សង្ឃឹមផងដែរថា រាល់កំហុសឆ្គងនានា លោកអ្នកនឹងអាចអធ្យាស្រ័យ ឬផ្តល់ជាមតិដើម្បីណែនាំដល់ ពិភពខុនដូ ដើម្បីធ្វើការកែតម្រូវ។ ខាងក្រោមនេះ លោកអ្នកអាចផ្ញើរជាមតិមកកាន់ខ្ញុំ ហើយខ្ញុំនឹងរងចាំទទួលគ្រប់ពេលដោយក្ដីរីករាយ។ បើនិយាយដោយចិត្តស្មោះ គឺខ្ញុំចូលចិត្តរាប់អានមិត្ត ហើយក៏ចង់ធ្វើរឿងរ៉ាវល្អៗទាំងឡាយសម្រាប់ប្រទេសជាតិរបស់ខ្ញុំ។
ខ្ញុំមិនចូលចិត្តលាក់ មិនចង់លាក់ នូវអ្វីដែលខ្លួនបានដឹងឡើយ ព្រោះថា វាជារឿងឥតប្រយោជន៍។ ការព្យាយាមលាក់ នូវអ្វីដែលខ្លួនធ្លាប់ដឹង ធ្លាប់ចេះ ធ្លាប់យល់ មិនបង្ហាញដល់អ្នកដទៃ ប្រៀបបានទៅនឹងដើមឈើមួយដើម ដែលមិនផ្ដល់ម្លប់សូម្បីតែបន្តិចសោះឡើយ។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment